ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យ ពិភាក្សាវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការកំណត់ផែនការការងារអនុវត្តបន្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារសិក្សា និងវាយតម្លៃមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (ក.ស.វ.ម.ល) បានដឹកនាំសម្របសម្រួលកិច្ចប្រជុំក្រុមការងារ ដោយមានការចូលរួមពីគ្រប់់តំណាងអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធដែលជាសមាសភាពក្រុមការងារ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទាំង ២៥។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖ ១. វឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរនានាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ប្រចាំឆ្នាំ២០២២, ២. ការកំណត់ផែនការការងារដែលត្រូវអនុវត្តបន្ត សម្រាប់ក្រុមការងារ និងមន្ទីរ សហវ និង ៣. ផ្សេងៗ។

ព័ត៌មានទាក់ទង